សិល្បៈ

លោកជំទាវ ហ៊ុន ស៊ីណាត៖ «ខ្លួនជាតារាហ៊ានបង្ហោះក្នុង Instagramប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេស»

BY
Khmerpress
November 18, 2022
លោកជំទាវ ហ៊ុន ស៊ីណាត៖ «ខ្លួនជាតារាហ៊ានបង្ហោះក្នុង Instagramប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេស»

(ភ្នំពេញ)៖ រឿងរ៉ាវដ៏ក្តៅគគុកដោយពិធីករលោក​ ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ ត្រូវបានមហាជនរិះគន់មិនសំចៃ​ក្រោយបានលេងសើចផ្ញើសារជាសម្លេងទៅ​ព្រះ​អង្គ​ម្ចាស់ នៃប្រទេស​ព្រុយ​ណេប្រើពាក្យមិនសមរម្យ និងបានថតបង្ហោះនៅលើបណ្តាញសង្គម។ ក្រោយពីរងការរិះគន់មក ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ បានសុំទោសមហាជនចំពោះកំហុសមួយនេះ និងសង្ឃឹមថាមហាជននឹងលើកលែង​ ហើយផ្តល់ឱកាសម្តងទៀត។

ក្នុងនោះផងដែលលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវនេះយ៉ាងដូច្នេះថា៖ «ទាំងប្រុស ទាំងនាងស្រី ខ្លួនជាតារានោះហ៊ានបង្ហោះក្នុង Instagramប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេស។ មុននឹងនិយាយ មុននឹងធ្វើម៉េចក៏មិនគិតពិចារណាមើលសិនព្រះអង្គយាង្គមកប្រទេសខ្មែរទាំងបិតាផ្តល់កិត្តិយសដល់ប្រជាជនខ្មែរទាំងអស់ទូរទាំងប្រទេស។ ខ្លួនឯងក៏ជាតារាល្បីទាំងពីរនាក់ដែរនេះជាមេរៀនមួយដល់មនុស្សទូរទាំងប្រទេសមុននឹងនិយាយអ្វីត្រូវគិតៗចាំនិយាយដូចពាក្យចាស់ៗ លោកពោលថាអណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ស្លាប់ព្រោះអណ្ដាត តាំងឡើងចេញអាវប្បធម៌សូមទោសរួចខ្លួនទៀត»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: