PR November 19, 2022

ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ១១ម៉ឺនដុល្លារ ដើម្បីផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្សថ្នាក់ទី១២ ចំនួន៥០នាក់ មកពីអង្គការមូលនិធិកុមារកម្ពុជា (ស៉ីស៉ីអេហ្វ)

Naren

ការបរិច្ចាគដ៏ធំ និងដំបូងបំផុតដែលសុីសុីអេហ្វទទួលបានពីក្រុមហ៊ុនក្នុងស្រុក

ស្ទឹងមានជ័យ រាជធានីភ្នំពេញ//ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានចិត្តសប្បុរសបានបរិច្ចាគថវិកាចំនួន ១១០,០០០ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សថ្នាក់ទី១២ ចំនួន ៥០នាក់ នៅសាលានីសិន គ្រីប អាខេឌឺមី ដែលជាវិទ្យាល័យរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលផ្ដោតសំខាន់ទៅលើមុខវិជ្ជា STEM មានទីតាំងស្ថិតនៅក្នុងតំបន់ស្ទឹងមានជ័យ។

នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន និងដំបូងបំផុតរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានបរិច្ចាគដល់អង្គការមូលនិធិកុមារកម្ពុជា (ស៉ីស៉ីអេហ្វ) ដែលជាអង្គការធ្វើការជាមួយកុមារក្រីក្រ និងគ្រួសាររបស់កុមារក្នុងតំបន់ស្ទឹងមានជ័យ តាំងពីឆ្នាំ ២០០៤។ អាហារូបករណ៍នេះសម្រាប់សិស្សសុីសុីអេហ្វដែលនឹងជាប់ការប្រឡងថ្នាក់ជាតិ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២ ខាងមុខនេះដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យ និងរ៉ាប់រងលើថ្លៃសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ ពួកគេ។

សិស្សានុសិស្សចំនួន ៥០ នាក់មកពីសុីសុីអេហ្វ នឹងចូលរួមការប្រឡងថ្នាក់ជាតិ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២ នាខែធ្នូខាងមុខនេះ។ ជំនួយសប្បុរសនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការជួយដល់សិស្សក្រីក្របំផុត នៅកម្ពុជា។ អាហារូបករណ៍ដែលក្រុមហ៊ុនបានផ្តល់នឹងធានាបានថាសិស្សានុសិស្សទាំងនេះនឹងអាចលុបបំបាត់ វដ្តនៃភាពក្រីក្ររបស់ពួកគេ និងក្រុមគ្រួសារជារៀងរហូត។

លោក ស្កុត នីសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា បានថ្លែងថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប សម្រាប់ការជួយគាំទ្រដល់សិស្សរបស់ យើងដើម្បីបន្តការសិក្សារថ្នាក់បរិញ្ញាបត្រ។ វដ្តនៃភាពក្រីក្ររបស់កុមារទាំងនេះនឹងត្រូវបានលុបបំបាត់ នៅពេលដែលពួកគេបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ។ ខ្ញុំមានសេចក្តីរំភើបជាពន់ពេកដែលបានឃើញ សហគមន៍ក្នងស្រុកបង្ហាញការគាំទ្រដ៏ធំធេងបែបនេះ»។

ស៉ីស៉ីអេហ្វ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលមានទីតាំងនៅក្នុងតំបន់ស្ទឹងមានជ័យ បានផ្លាស់ប្តូរជីវិតរបស់កុមារដែលខ្វះខាត និងងាយរងគ្រោះបំផុត រស់នៅក្នុងសហគមន៍ដែលក្រីក្របំផុតក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំប្រកបដោយគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជំនួយគាំទ្រដោយផ្ទាល់ជាច្រើនទៀត។ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានជួយគាំទ្រដល់សុីសុីអេហ្វចាប់តាំងពីឆ្នាំ ២០២១។

កាលពីខែធ្នូកន្លងទៅ ក្រុមការងាររបស់ក្រុមហ៊ុនបានបរិច្ចាគអាហារ សម្ភារៈអនាម័យ និងសម្ភារៈសិក្សាដល់ គ្រួសារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ចំនួន ២៥០ គ្រួសារ ដែលជាគ្រួសារស្ថិតនៅក្រោមការជួយគាំពារពីសុីសុីអេហ្វ។

លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា ៖ «ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ប្អូនៗសិស្សានុសិស្សរបស់អង្គការមូលនិធិកុមារកម្ពុជា គឺជាការចូលរួមក្នុងវិស័យអប់រំដែលជាសរស្ដុំទីពីរក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុន ហើយយើងសង្ឃឹមថា ប្អូនៗនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីជួយខ្លួនឯង គ្រួសារ និងតបស្នងដល់សង្គមយើងវិញ។ ការគាំទ្រនិងរួមចំណែកចក្នុវិស័យអប់រំ គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដើម្បីកសាងសង្គមប្រកបដោយវឌ្ឍនភាព»។

ការបន្តការសិក្សានៅសាកលវិទ្យាល័យគឺជាឱកាសក្នុងការផ្លាស់ប្តូរជីវិត សម្រាប់សិស្សសុីសុីអេហ្វ ដែលបានជម្នះឧបសគ្គជាច្រើន ដើម្បីបានទៅសាលា និងបន្តការសិក្សា ដើម្បីសម្រេចបានសក្តានុពលរបស់ពួកគេ។ បូ ស្រីណែត ជាសិស្សសុីសុីអេហ្វ ធ្លាប់ដើររើសសំរាមដើម្បីចិញ្ចឹមជីវិត។ ពេលនេះនាងសង្ឃឹមថា នាងនឹងអាចបន្តការសិក្សានៅសាកលវិទ្យាល័យ តាមរយៈជំនួយរបស់អាហារូបករណ៍ ប៉េង ហួត។

«ដំណើរការរៀនសូត្រពីថ្នាក់ទី១ដល់ទី១២មិនមែនជារឿងដ៏ងាយស្រួលនោះទេ តែដោយសារពាក្យមួយម៉ាត់ថាគោលដៅ ទើបធ្វើឲ្យយើងរុញច្រានខ្លួនឯងឲ្យទៅមុខបន្តទៀត។ ការអប់រំបានផ្លាស់ប្តូរនាងខ្ញុំ ពីក្មេងស្រីរើសសម្រាមម្នាក់ ទៅជាក្មេងស្រីដែលមានចំណេះដឹង សមត្ថភាព មានភាពក្លាហាន និងមានឆន្ទៈយ៉ាងមុះម៉ុតក្នុងការឆ្ពោះទៅរកគោលដៅនៅថ្ងៃខាងមុខ។»

«ខ្ញុំសូមថ្លែងអំណរគុណ និងការដឹងគុណដល់ក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ក្រោមកិច្ចសហរកាណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា ដែលធ្វើឲ្យក្តីស្រមៃនាងខ្ញុំ និងសិស្សានុសិស្សជាច្រើននាក់ទៀតក្លាយជាការពិត។» បូ ស្រីណែត សិស្សថ្នាក់ទី១២ អង្គការមូលនិធិកុមារកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប និងសុីសុីអេហ្វ មានមោទនភាពដែលបានធ្វើការរួមគ្នា ដើម្បីផ្ដល់ការអប់រំថ្ថ្នាក់បរិញ្ញាបត្រ ទៅដល់សិស្សដ៏អស្ចារ្យទាំងនេះ។ បន្ទាប់ពីបានធំធាត់ជាមួយភាពក្រីក្រខ្លាំងនៅក្នុងកុមារភាព អនាគតរបស់អ្នកដឹកនាំវ័យក្មេងទាំងនេះត្រូវបានធានា ដោយសារទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
កញ្ញា ហែម ឡេន
អ្នកសម្របសម្រួលបុគ្គលិកស្ម័គ្រចិត្ត និងម្ចាស់ជំនួយ
អង្គការមូលនិធិកុមារកម្ពុជា
hemlen@cambodianchildrensfund.org
070 666 016

អំពីអង្គការមូលនិធិកុមារកម្ពុជា
អង្គការមូលនិធិកុមារកម្ពុជាផ្លាស់ប្តូរកុមារដែលងាយរងគ្រោះនៅកម្ពុជាទៅជាអ្នកដឹកនាំនាថ្ងៃអនាគត តាមរយៈផ្តល់ការអប់រំ ការផ្តល់ជំនួយដល់គ្រួសារ និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ ស្ថិតនៅចំកណ្តាលតំបន់សហគមន៍ក្រីក្របំផុតក្នុងប្រទេសកម្ពុជា។
អង្គការមូលនិធិកុមារកម្ពុជាជឿជាក់ថាជាមួយនឹងការអប់រំ និងការជួយគាំទ្រត្រឹមត្រូវ កុមារម្នាក់មាន សក្តានុពលក្នុងការលើកស្ទួយគ្រួសាររបស់គេទាំងមូលចេញពីភាពក្រីក្រ ព្រមទាំងជឿជាក់ថា កុមារដែលមានការអប់រំជំនាន់ក្រោយមានសមត្ថភាពក្នុងការផ្លាស់ប្តូរសង្គមទាំងមូល។ www.cambodianchildrensfund.org

អំពីក្រុមហ៊ុន ប៉េង ហួត គ្រុប
ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយចាប់ផ្តើមជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូចមួយ និងពង្រីកដោយជោគជ័យរហូតដល់ជាង ៣០ គម្រោងនៅឆ្នាំ ២០២៣។ ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានក្លាយជាក្រុមហ៊ុន ដែលមានអាជីវកម្មចម្រុះ ក្នុងនោះរួមមានបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលលេចធ្លោជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានវិនិយោគលើការអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប លាយឡំជាមួយរចនាបថស្ថាបត្យកម្មបែបខ្មែរ និងបរទេស ជាមួយនឹងគម្រោងផែនការត្រឹមត្រូវ ដែលរួមចំណែកក្នុងការលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងផ្ដល់នូវបរិយាកាសរស់នៅល្អ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមទីក្រុងស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនបានកំណត់ស្តង់ដារខ្ពស់ក្នុងការរចនា ផាសុខភាព និងចិរភាពនៅក្នុងវិស័យសំណង់ ព្រមទាំងប្តេជ្ញាបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់អតិថិជន ដៃគូ និងសហការីរបស់យើង។ https://penghuothgroup.com