សិល្បៈ November 21, 2022

«ស្បែកធំ​» ឈុតតំណាងជាតិកម្ពុជាដែលត្រៀមយកទៅប្រកួតបុរសឯក Mister Grand International 2022

Khmerpress

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតតំណាងជាតិកម្ពុជា លោក យូ ថនវណ្ណះ បុរសឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ ២០២២ (Mister Grand Cambodia 2022) ដែលត្រៀមយកទៅប្រកួតបុរសឯក Mister Grand International 2022។

ឈុតស្បែកធំ (S’bek Thom of Khmer Empire) ជាឈុតតំណាងជាតិកម្ពុជា ក្នុងការប្រកួតបុរសឯក Mister Grand International 2022 នៅឯប្រទេស Trinidad and Tobago។ យោងតាមការបង្ហោះរបស់អ្នកច្នៃឈុត មានឈ្មោះថា Skor Krob បានឱ្យដឹងថា ការបេីកបង្ហាញថ្មីមួយបែបនៃស្បែកធំនៅក្នុងឈុតដំណាងជាតិដែលនឹងត្រៀមទៅបង្ហាញនៅលេីឆាក​អន្តរជាតិ​នាពេលឆាប់ៗខាងមុខនេះ​។ ត្រង់វគ្គ​ ព្រះរាមច្បាំងជាមួយ​ ក្រុងរាពណ៍ តួឈុតដែលត្រូវស្លៀកនឹងធ្វេីការលាយបញ្ចូលគ្នារវាង​ ព្រះរាម​ ជាមួយ​​ យក្ស​ អោយតួអង្គទាំង២ស្ថិតនៅក្នុងឈុតតែមួយ​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត