Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យ ២នាក់ ចាប់សត្វល្វាចេកព្រៃ លាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម

    BY Khmerpress November 22, 2022
    មន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យ ២នាក់ ចាប់សត្វល្វាចេកព្រៃ លាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

    ដោយបានប្រទះជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូម៉ាកវេវ ចំនួន០២គ្រឿង ៕ ប្រភព៖ Ministry of Environment

    Share This Post: