Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរ៉ែ ប្រកាសរកក្រុមហ៊ុនដេញថ្លៃរុករករ៉ែ នៅតំបន់សម្បទានទំហំ ១៥៥ហិកតា ស្ថិតក្នុងស្រុកឈូក ខេត្តកំពត

    BY Khmerpress November 23, 2022
    ក្រសួងរ៉ែ ប្រកាសរកក្រុមហ៊ុនដេញថ្លៃរុករករ៉ែ នៅតំបន់សម្បទានទំហំ ១៥៥ហិកតា ស្ថិតក្នុងស្រុកឈូក ខេត្តកំពត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែទំហំ ១៥៥ហិកតា ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។

    ក្រសួងរ៉ែ និងថាមពល មានសេចក្តីសោមនស្សជម្រាបជូនដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ០១ (មួយ) តំបន់ លើផ្ទៃដី ទំហំ ១៥៥ (មួយរយហាសិបប្រាំ) ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត ដូចមាន “ផែនទីទីតាំង និងកូអរដោណេ” ជូនភ្ជាប់មកជាមួយ។

    សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ សូមស្នើសុំ “ពាក្យស្នើសុំ អាជ្ញាបណ្ណស្វែងរុករក” នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៣) នៃទីស្ដីការក្រសួងរ៉ែ និង ថាមពល ដែលមានអាសយដ្ឋាន អគារC មហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។ ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិតដោយការខ្នង “ឯកសារស្នើសុំប្រកួតប្រជែង” រួចប្រគល់ជូន “ការិយាល័យច្រកចេញចូលតែមួយ” របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី ៕

    ប្រភព៖ Ministry of Mines and Energy Cambodia

    Share This Post: