ព័ត៌មានអន្តរជាតិ May 20, 2021

BREAKING: វៀតណាមមានករណីឆ្លងកូវីដ១៩ សរុបចំនួន១៧៨នាក់ថ្មីទៀតក្នុងរយៈពេលមួយថ្ងៃ

Khmerpress

(ហាណូយ)៖ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន១៧៨នាក់ទៀត ក្នុងរយៈពេលពេញមួយថ្ងៃពុធ។

ដូច្នេះចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាមកើនដល់ ៤,៦៩០នាក់ និងចំនួនអ្នកស្លាប់សរុប៣៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews