សិល្បៈ

ក្រោយត្រូវមហាជនរិះគន់មិនសំចៃ អ្នកលក់អនឡាញ ម៉ូលីកា បង្ហោះសារសុំទោស សឿ សុធារ៉ា ហើយ

BY
Khmerpress
November 23, 2022
ក្រោយត្រូវមហាជនរិះគន់មិនសំចៃ អ្នកលក់អនឡាញ ម៉ូលីកា បង្ហោះសារសុំទោស សឿ សុធារ៉ា ហើយ

(ភ្នំពេញ)៖ ថ្មីៗនេះមានការប្រតិកម្មខ្លាំងពីមហាជន ដោយមានការខឹងសម្បារ និងរិះគន់ជាខ្លាំងទៅលើ អ្នកលក់អនឡាញ ម៉ូលីកា ដែលបាន live វីដេអូនិយាយថាតារាសម្តែង សឿ សុធារ៉ា ជាមនុស្សមានវិបត្តិស្មារតី។

ក្រោយរងការរិះគន់ពាសពេញបណ្តាញសង្គមចំពោះពាក្យសម្តីរបស់អ្នកលក់អនឡាញល្បីរូបនេះ នៅមុននេះបន្តិច អ្នកលក់អនឡាញ ម៉ូលីកា ក៏បានបង្ហោះសារសុំទោស សឿ សុធារ៉ា ហើយ ដោយបានសរសេររៀបរាប់ថា៖ «នាងខ្ញុំ ម៉ូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើឱ្យបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសម្បារលើរូបនាងខ្ញុំ។ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផងនាងខ្ញុំសូមសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: