Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Elon Musk អះអាងថា Apple គំរាមដក Twitter ចេញពី App Store

BY Khmerpress November 29, 2022
Elon Musk អះអាងថា Apple គំរាមដក Twitter ចេញពី App Store

(បរទេស)៖ ការព្រួយបារម្មណ៍បានក្លាយជាការពិត បន្ទាប់ពី Elon Musk បានកាន់កាប់ Twitter ជាផ្លូវការក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ពេលនេះ Apple កំពុងគំរាមដក Twitter ចេញពី App Store ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

កាលពីសប្តាហ៍មុនទទួលបានរបាយការណ៍អ្នកប្រើប្រាស់ Twitter ម្នាក់បានចោទសួរ Elon Musk ថា «តើប្រសិនបើថ្ងៃណាមួយ Apple និង Google ដក Twitter ចេញពី App Store និង Play Store នោះ លោកនឹងគិតយ៉ាងមិច?»។ ឆ្លើយតបទៅនឹងចម្ងល់នោះ Musk បានលើកឡើងថា «លោកនឹងឈានជើងចូលទៅកាន់ទីផ្សារស្មាតហ្វូនដោយផ្ទាល់តែម្តង»។

យ៉ាងណាមិញបន្ទាប់ពី Apple ប្រកាសគំរាមដក Twitter ចេញ App Store នេះត្រូវបានគេរំពឹងថា Musk អាចនឹងចូលខ្លួនទៅបង្កើតស្មាតហ្វូន Tesla ផ្ទាល់ខ្លួនក៏ថាបាន។ តែយ៉ាងណាជុំវិញបញ្ហានេះត្រូវបានប្រភពឱ្យដឹងថា Musk បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃចន្ទដោយផ្តោតលើ Apple ទាំងមូល និងលោក Tim Cook ថាការធ្វើបែបនេះគឺ «អាចប៉ះពាល់ខ្លាំងដល់អាជីវកម្ម Twitter»។

នៅក្នុងការបង្ហោះសារនៅលើ Twitter មួយផ្សេងទៀត Musk បានអះអាងថា Apple មានបំណងជាន់ពន្លិច Twitter ដោយបានបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញផ្សពផ្វផ្សាយសង្គមថ្មីរបស់លោក។ ខណៈលោកបានចោទជាចម្ងល់ថា «តើពួកគេស្អប់ការនិយាយដោយសេរីនៅអាមេរិកមែនទេ?»។ យ៉ាងណាទាក់ទិននឹងបញ្ហានេះភាគីខាង Apple មិនទាន់មានការអត្ថាធិប្បាយលម្អិតណាមួយចំពោះគម្រោងដក Twitter ចេញពី App Store នោះទេ។

គួរបញ្ជាក់ដែរថា Musk និង CEO ក្រុមហ៊ុន Apple ធ្លាប់មានទំនាក់ទំនងដ៏តឹងតែងជាមួយគ្នាជាយូរមកហើយ បើតាមរយៈ Tweetstorm Highlight បានបង្ហាញចាប់តាំងពីមុន Musk ចូលមកកាន់តំណែងនៅ Twitter ម្លេះ។ ជុំវិញបញ្ហានេះគឺក្នុងអំឡុងពេលដែលក្រុមហ៊ុន Tesla ជួបការលំបាក Musk មានបំណងលក់ក្រុមហ៊ុនទៅឱ្យ Apple ប៉ុន្តែលោក Cook បានបដិសេធមិនទទួលយកការជួបពិភាក្សាជាមួយ Musk នោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: