ព័ត៌មានជាតិ

ទីបំផុត! ស្ពានដែកបេឡេ បានជួសជុលរួចរាល់ នឹងដាក់ឱ្យធ្វើចរាចរជាធម្មតាឡើងវិញ នាល្ងាចនេះ

BY
Naren
December 4, 2022
ទីបំផុត! ស្ពានដែកបេឡេ បានជួសជុលរួចរាល់ នឹងដាក់ឱ្យធ្វើចរាចរជាធម្មតាឡើងវិញ នាល្ងាចនេះ

(ភ្នំពេញ)៖ បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តសុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៧:០០តទៅ ស្ពានដែកបេឡេ នឹងដាក់ឱ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ «បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ស្ពានដែកបេឡេ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។ សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ»។

សូមរំលឹកថាស្ពានបាឡេ ត្រូវបានបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកប៉ះស្ពានបាឡេ ក្រឡាប់បោកផ្ទប់ ជាមួយបង្គោលស្ពានរងការខូចខាត៕

ផ្តល់សិទ្ធិដោយ៖ KHMERNOTE

Share This Post: