Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តឧត្តរមានជ័យ មានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់អោយប្រឡងដាច់ដោយឡែក

    BY Khmerpress December 5, 2022
    បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តឧត្តរមានជ័យ មានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់អោយប្រឡងដាច់ដោយឡែក

    ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចាប់ផ្តើមដំណើរការហើយ ដោយឡែកមានបេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តឧត្តរមានជ័យ មានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់អោយប្រឡងដាច់ដោយឡែក។

    នេះបើកយោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា សិស្សស្រីឈ្មោះ វ៉ាន់ សុខឿន បន្ទប់៖១១ លេខតុ៖២៦១ វិជ្ជមានកូវីដ ១៩ត្រូវបានដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក។ លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព ៕ ប្រភព៖ PNN News

    Share This Post: