Khmerpress

ស្វែងរក

សិល្បៈ

ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវប្រឡងបាក់ឌុបឆ្នាំនេះ

BY Khmerpress December 6, 2022
ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវប្រឡងបាក់ឌុបឆ្នាំនេះ

(បាត់ដំបង)៖ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន នៅឆ្នាំនេះបាន​ចូលរួមប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ដោយយោងតាមហ្វេសប៊ុកផេក Anti-Corruption Unit បានឱ្យដឹងថា តារាចម្រៀងរូបនេះកំពុងតែប្រឡងនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

ក្នុងនោះផងដែរ នៅឆ្នាំដែលខ្លួនត្រូវប្រឡង ពេជ្រ ថៃ ក៏បានផ្អាកការងារសិល្បៈមួយរយៈធំដើម្បីមើលមេរៀនប្រឡង និងប្រកាសទទួលការងារវិញក្រោយពេលបញ្ចប់ការប្រឡង។ មហាជនជាអ្នកគាំទ្រ ពេជ្រ ថៃ ជាច្រើនក៏បាននាំគ្នាជូនពរ តារាចម្រៀងរូបនេះឱ្យប្រឡងជាប់ ជាពិសេសបាននិទ្ទេសល្អផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: