Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កសិករនៅខេត្តព្រះវិហារ កំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសេរីរាង្គ

    BY Khmerpress December 7, 2022
    កសិករនៅខេត្តព្រះវិហារ កំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសេរីរាង្គ

    (ព្រះវិហារ)៖ កសិករនៅភូមិក្រឡាសពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានលើកឡើងថា កសិករ នៅខេត្តព្រះវិហារ កំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសេរីរាង្គ។

    ជាក់ស្តែងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការផលិត និងការទិញ-លក់ស្រូវត្រយង (IBIS) និងស្រូវសរីរាង្គតាមគោលការណ៍ របស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរកា និងសហគមន៍រំដួលម្លូព្រៃជាយដែន ស្ថិតក្នុងខេត្តព្រះវិហារ។

    គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយងបានកំពុងជួយគាំទ្រដល់សហគមន៍ក្នុងការផ្តល់បច្ចេកទេស ដំណាំស្រូវសរីរាង្គ ការរកទីផ្សារលក់ចេញ សម្រាប់បណ្តាញសហគមន៍ ការគ្រប់គ្រងស្រះទឹកសហគមន៍ សម្រាប់ទ្រទ្រង់ដំណាំកសិកម្ម និងការពង្រឹងសមត្ថភាពកសិករ គាំទ្រលើបច្ចេកទេស ភាពធន់នឹងអាកាសធាតុដូចជា៖

    * កម្មវិធីត្រពាំងមេត្រីភាពបរិស្ថានសម្រាប់ផ្គត់ផ្គង់ទឹកបន្ថែម
    * ការរៀបចំដីសម្រាប់គ្រប់គ្រងទឹក
    * កម្មវិធីក្សេត្រសាស្ត្រគាំទ្រដល់ការគ្រប់គ្រងសត្វចង្រៃ។

    ការក្រើនរំលឹកអំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិដល់អ្នកផ្គត់ផ្គង់ថ្នាំគីមី ក្នុងគោលបំណងការពារបរិស្ថាន ការអភិរក្សសត្វព្រៃ និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: