ព័ត៌មានអន្តរជាតិ December 8, 2022

Tesla នឹងនាំយករថយន្ត ២ប្រភេទទៅលក់ក្នុងទីផ្សារថៃ ខណៈតម្លៃមានចាប់ពីជាង ៥ម៉ឺនដល់ជាង ៧ម៉ឺនដុល្លារ

Khmerpress

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះបានឲ្យដឹងថា​ រថយន្តដើរដោយថាមពលអគ្គិសនី ២ប្រភេទរបស់ក្រុមហ៊ុន Tesla ត្រូវបានគេចុះកិច្ចព្រមព្រៀងរួចរាល់ក្នុងការនាំយកទៅលក់នៅក្នុងទីផ្សារប្រទេសថៃ។ តាមគម្រោងគឺអតិថិជនអាចទទួលបានរថយន្តជាក់ស្តែងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ ខណៈការបញ្ជាទិញទុកមុនអាចត្រូវបានធ្វើឡើងចាប់ពីថ្ងៃនេះតទៅ។

រថយន្ត Tesla ទាំង ២ប្រភេទដែលនឹងមានវត្តមាននៅក្នុងប្រទេសថៃនោះរួមមាន៖

-រថយន្តប្រភេទ Model 3 ដែលមាន ៣ស៊េរី៖

១-Single motor (rear-wheel drive) តម្លៃ ១,៥៧៩ លានបាត (៥០,៥៤៥ ដុល្លារអាមេរិក )

២-Long range (dual motor, all-wheel drive) តម្លៃ ១,៩៩៩ លានបាត (៥៧,៤៦០ ដុល្លារអាមេរិក)

៣-Performance (dual motor, all-wheel drive) តម្លៃ ២,៣០៩ លានបាត (៦៦,៤០០ ដុល្លារអាមេរិក)

-រថយន្តប្រភេទ Model Y ដែលមាន ៣ស៊េរី៖

១-Single motor (rear-wheel drive)  តម្លៃ ១,៩៥៩ លានបាត (៥៦,៣៥០ ដុល្លារអាមេរិក )

២-Long range (dual motor, all-wheel drive) តម្លៃ ២,២៥៩   លានបាត (៦៤,៩៧០ ដុល្លារអាមេរិក)

៣-Performance (dual motor, all-wheel drive) តម្លៃ ២,៥០៩ លានបាត (៧២,១៦០ ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត