Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីជប៉ុនម្នាក់ទិញកញ្ចប់ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទក្នុងតម្លៃ ៣៧លានដុល្លារ

BY Khmerpress December 9, 2022
មហាសេដ្ឋីជប៉ុនម្នាក់ទិញកញ្ចប់ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទក្នុងតម្លៃ ៣៧លានដុល្លារ

ជប៉ុន៖ ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទគឺក្តីស្រមៃរបស់មនុស្សជាច្រើននៅជុំវិញពិភពលោក តែអ្នកដែលអាចសម្រេចបំណងប្រាថ្នាដ៏ធំមួយនេះបានគឺមិនមានច្រើននោះទេ ដ្បិតការធ្វើដំណើរកំសាន្តក្រៅភពផែនដីមួយនេះមានតម្លៃខ្ពស់ខ្លាំងណាស់។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី៩ ខែធ្នូនេះបានឲ្យដឹងថា មានមហាសេដ្ឋីជនជាតិជប៉ុនម្នាក់គឺលោក Yusaku Maezawa បានសម្រេចទិញកញ្ចប់ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ។

ប្រភពខាងលើបានបន្តថា លោក Yusaku Maezawa គ្រោងនឹងធ្វើដំណើរកំសាន្តនៅកាន់ឋានព្រះច័ន្ទជាមួយនឹងមនុស្សចំនួន ៨នាក់ផ្សេងទៀតមានដូចជា លោក Steve Aoki ដែលជា DJ និងផលិតករជនជាតិអាមេរិក លោក Tim Dodd ដែលជា YouTuber ជនជាតិអាមេរិក លោក Yemi AD ដែលជាតារាសម្តែងនិងអ្នកដឹកនាំរឿងមកពីសាធារណៈរដ្ឋឆេក អ្នកនាង Rhiannon Adam អ្នកថតរូបជនជាតិអៀរឡង់ លោក Karim Iliya អ្នកថតរូបជនជាតិអង់គ្លេស លោក Brendan Hall ផលិតករភាពយន្តអាមេរិក លោក Dev Joshi តារាសម្តែងជនជាតិឥណ្ឌា និងតារា K-pop មួយរូបដែលល្បីជាងគេប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង។ តាមគម្រោងគឺលោកមហាសេដ្ឋី Yusaku Maezawa នឹងត្រូវចំណាយប្រាក់ចំនួន ៣៧លានដុល្លារសម្រាប់ដំណើរកំសាន្តមួយនេះ៕  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: