ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប

BY
Khmerpress
December 9, 2022
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប

រាជធានីភ្នំពេញ៖ បន្ទាប់ពីសម្រេចនូវភាពជោគជ័យសាងសង់រួចរាល់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបង្ហោះពីការធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ដើម្បីចូលរួមលេងកំសាន្តបុណ្យសមុទ្រនៅក្រុងព្រះសីហនុ។

ក្នុងនោះក៏ឃើញមានគណនីហ្វេសប៊ុកឈ្មោះ សាន សៀមរាប បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ដោយសរសេររៀបរាប់ថា៖ “សុំមួយខ្សែទៀតភ្នំពេញ-សៀមរាប សម្តេចពុក”។ សម្តេចតេជោ បានឆ្លើយតបខមិននោះវិញថា៖ “កំពុងសិក្សាហើយ” ដែលនេះបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការសិក្សាលើគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបហើយ។ សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប ក៏មានក្រុមហ៊ុនចំនួន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបនេះផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: