ព័ត៌មានជាតិ May 21, 2021

លោកឌួង ឆាយ បញ្ចេញសំណេរសុំទោសកូនៗ មើលថែមិនបានល្អ ជាពិសេសអាណិតអាសូរ កូនប្រុសច្បងមើលមិនទាន់ឃើញច្បាស់

Khmerpress

កាលពីថ្មីៗនេះលោកឌួង ឆាយ មានបញ្ហានៅក្នុងគ្រួសារ ហើយគាត់បានចេញវិដេអូ Live ជាច្រើនក្នុងការបកស្រាយ រហូតបានទៅបួសដើម្បីស្ងប់ចិត្ត។ ក្រោយពីបានសឹកមកវិញលោកបានបញ្ចេញសំណេរមួយសរសេរបង្ហាញពីទឹកចិត្តឪពុក សុំទោសចំពោះកូនដែលមិនបានមើលថែឲ្យបានល្អ និងសម្តែងការអាណិតអាសូរកូនប្រុសច្បងមើលមិនទាន់ឃើញច្បាស់។ លោកបានសរសេររៀបរាប់ថា៖

“ពុកសូមទោសណាកូនៗដែលពុកគ្មានសមត្ថភាពមើលថែគ្រួសារអោយបានល្អ។ បង្កើតកូនៗមករងទុកដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ជាង 2 ខែនេះមិនបានជួប និងគ្មានសម្ថភាពក្នុងការជួបឱបថើបកូនៗ។ ពុកសង្ឃឹមថានឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ។ ដូច្នេះសូមអោយមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសូមអង្វរ។ អ្នកដែលពិបាករងគ្រោះបំផុតគឺកូនៗ។ អាណិតជាគេគឺកូនប្រុសច្បងគ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើមជាង 1 ខួបមិនទាន់ដឹងអីហើយគ្រួសារត្រូវជួបរឿងបែបនេះ។ ជីវិតខ្ញុំបានជួបព្រុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែលឺដល់ អនិច្ចាខ្លួនឯង។ សូមទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់”៕ ដោយ៖ ខ្មែរណូត