កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនខ្លួនមេតុងទីនអនឡាញ អ្នកនាង អឿន ម៉ូលីកា ទៅតុលាការហើយ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនខ្លួនមេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក។
ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនរូបនេះ បច្ចុប្បន្ន ស្រ្តីសង្ស័យ អឿន ម៉ូលីកា ត្រូវបានបញ្ជូនខ្លួនទៅដល់លាសាដំបូងរាជធានីភ្នំពេញហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ប្រភព៖ BTV News




