PR December 19, 2022

ធនាគារ វីង ប្រកាសអ្នកឈ្នះរង្វាន់ធំពីកម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’

Naren

បន្ទាប់ពីដំណើរការកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ បាន6ខែមក ទីបំផុតធនាគារ វីង រកអ្នកឈ្នះរថយន្តប្រណីត Lexus LX600 SUV ឃើញហើយ។

ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការចាប់រង្វាន់ធំកម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ដោយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ចាប់ពីម៉ោង 8:00 យប់ ដល់ 8:30 យប់ ដោយមានអតិថិជនម្នាក់បានឈ្នះរថយន្តប្រណីត Lexus LX600 SUV ចំនួនមួយគ្រឿង។

រង្វាន់ធំរថយន្ត Lexus LX600 SUV មួយគ្រឿងបានទៅលោក គង់ មាន ប្រជាជននៅក្នុងទីក្រុងភ្នំពេញ ខណៈដែលលោកស្រី គឹម កន្និដ្ឋា ដែលជាប្រជាជននៅក្នុងទីក្រុងភ្នំពេញដែរនោះ បានឈ្នះរថយន្តភីកអាប់ Ford Ranger Wildtrak មួយគ្រឿង។

មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ចំនួន22នាក់ ក៏ត្រូវបានចាប់ឆ្នោតជ្រើសរើសដោយចៃដន្យក្នុងកម្មវិធីចាប់រង្វាន់ដែលត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ក៏ដូចជាទូរទស្សន៍CTNផងដែរ។

ការចាប់ឆ្នោតកម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ វគ្គផ្តាច់ព្រ័ត្រ មានការអញ្ចើញចូលរួមដោយ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង និងលោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជន។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានជឿទុកចិត្តលើសេវាធនាគាររបស់យើង ហើយបានបើកគណនីសន្សំ គណនីចរន្ត និងគណនីបញ្ញើមានកាលកំណត់ជាមួយយើង»។ «នៅធនាគារ វីង យើងខ្នះខ្នែងក្នុងការបំពេញការងាររបស់យើង ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដែលចាំបាច់សម្រាប់សហគមន៍របស់យើងឲ្យបានកាន់តែច្រើន»។

អ្នកឈ្នះរង្វាន់ទាំងអស់នឹងត្រូវបានទាក់ទងដោយក្រុមការងារធនាគារ វីង តាមរយៈលេខទូរស័ព្ទផ្លូវការ ០២៣ ៩៩៩ ៩៨៩ ហើយពួកគេក៏អាចស្វែងរកឈ្មោះរបស់ពួកគេនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង បានផងដែរ។

ពិធីប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ នៅធនាគារវីង សាខាព្រះយុគន្ធរ នាមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។ អ្នកឈ្នះទាំងអស់នឹងទទួលបានរង្វាន់ដោយមិនមានបង់លុយអ្វីទាំងអស់។

ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ធនាគារវីងបានប្រគល់រថយន្តភីកអាប់ Ford Ranger Wildtrak ចំនួន 6 គ្រឿង និងម៉ូតូ Honda Dream ចំនួន 132គ្រឿងដល់អតិថិជនដែលជឿទុកចិត្តលើធនាគារ វីង ហើយបានបើកគណនីធនាគារ វីង ។

ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ នៅក្នុងខែមិថុនា ឆ្នាំ 2022 ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ និងផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនដែលបានគាំទ្រផលិតផលប្រាក់បញ្ញើរបស់ខ្លួន ដែលរួមមាន៖ គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីចរន្ត ក៏ដូចជាគណនីសន្សំផងដែរ។

ការសន្សំមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដើម្បីអាចជួយសម្រេចក្តីសុបិនធំៗរបស់ពួកគេ ដូចជា៖ ការទិញផ្ទះ ការអប់រំរបស់កូនៗ ការដោះស្រាយវិបត្តិដែលមិននឹកស្មានដល់ផ្សេងៗ ឬដើម្បីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់គ្រួសារជាដើម។ អតិថិជនរបស់ធនាគារ វីង អាចទទួលបានការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ នៅពេលពួកគេបើកប្រាក់បញ្ញើមានកាលកំណត់ និងទទួលបានការប្រាក់រហូតដល់ 3% ក្នុងមួយឆ្នាំ នៅពេលពួកគេបើកគណនីសន្សំ។

ធនាគារ វីង ប្តេជ្ញាបន្តកែលម្អសេវាអតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតដល់អតិថិជន។

ទន្ទឹមនឹងនេះ ដើម្បីជួយស្តារសេដ្ឋកិច្ចក្នុងប្រទេសក្រោយការរាតត្បាតជំងឺកូវីដ១៩ ធនាគារ វីង បានដាក់ឱ្យដំណើរការផលិតផលកម្ចី ‘វីងឌីជីថលឡូន’ ថ្មីមួយ ដែលអនុញ្ញាតឱ្យអតិថិជនមិនថាជាបុគ្គលម្នាក់ៗ ឬម្ចាស់អាជីវកម្មខ្នាតតូចទេ សុទ្ធតែអាចស្នើសុំប្រាក់កម្ចីដែលអាចត្រូវបានអនុម័ត និងផ្តល់កម្ចីឱ្យភ្លាមៗ។

អតិថិជនអាចស្នើសុំកម្ចីរហូតដល់ 50,000 ដុល្លារអាមេរិក តាមរយៈកម្មវិធីWing Bank App គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ចូលទៅកាន់សាខាធនាគារ វីង ណាមួយដោយផ្ទាល់នោះឡើយ។ គ្រាន់តែចុចលើ “វីងឌីជីថលឡូន” នៅលើកម្មវិធីWing Bank App ហើយវាយបញ្ចូលព័ត៌មានខ្លះៗដើម្បីស្នើសុំជាការស្រេច។ ការជូនដំណឹងអំពីការអនុម័តប្រាក់កម្ចីនឹងត្រូវបានផ្តល់ជូនភ្លាមៗបន្ទាប់ពីសំណើត្រូវបានដាក់ស្នើ៕