Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន ០៥ ពីស្រុកកោះធំ

    BY Khmerpress December 24, 2022
    រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន ០៥ ពីស្រុកកោះធំ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន ០៥ ពីស្រុកកោះធំ។

    រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងសំពៅពូន នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ០៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្តី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ ព្រំប្រទល់រដ្ឋបាល ក្រុងសំពៅពូន ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

    ក្រុងសំពៅពូន មានសង្កាត់ចំនួន០៥គឺ សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាល ក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។

    ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងសំពៅពូន ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងសំពៅពូន និងក្រុមប្រឹក្សាស្រុកកោះធំ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕

    Share This Post: