ព័ត៌មានជាតិ December 28, 2022

អបអរសាទរ! ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង ទទួលបានជាផ្លូវការនូវវិញ្ញាបនបត្របំបែកឯកទត្តកម្មពិភពលោក Guinness World Records

Naren

(បាត់ដំបង)៖ ពិធីប្រគល់ និងទទួលនូវវិញ្ញាបនបត្របំបែកឯកទត្តកម្មពិភពលោក Guinness World Records របស់អង្គការហ្វារពន្លឺសិល្បៈ បានធ្វើឡើងនៅថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈ​ការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយ​មិនមាន​ការឈប់សម្រាក។ នេះជាកំណត់ត្រា​នៃការសម្តែងសៀកដ៏យូរជាងគេ​លើពិភពលោក​ ដោយមានសិល្បករ​ចូលរួមសម្តែងប្រមាណ ៩០នាក់ ដោយការសម្ដែងនេះប្រព្រឹត្តទៅកាលពីឆ្នាំ២០២១កន្លងទៅនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង