ដកតំណែងនាយករងរដ្ឋបាលសាលាក្រុងច្បារមន ក្រោយរកឃើញថាទាត់ថាសលក់ព្រីង របស់ពលរដ្ឋបណ្តាលអោយមានការរិះគន់
យោងតាមគណនីហ្វេស ប៊ុក ផ្ទាល់របស់ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ចទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ។ ក្នុងន័យនេះខ្ញុំ ក៏សូមអំពាវនាវយ៉ាងទទូចដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាយើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយភាពអាណាធិបតេយ្យរបស់បងប្អូនយើងមួយចំនួនតូច។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលក្រុងច្បាមន បានចេញដីកាស្ដីពីការបញ្ជប់តួនាទី ភារកិច្ច មន្ត្រីរាជការស៊ីវិល អភិបាលនៃគណៈអភិបាលក្រុងច្បារមន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១កាលពីម្សិលមិញនេះ ដោយត្រូវបានបញ្ចប់តួនាទីភារកិច្ច លោក ឡាក់ ប៊ុនធីម អត្តលេខ ១៧៥០៥០០០៣០ លេខាធិការដ្ឋបាល ថ្នាក់លេខ៧ ពីនាយករងរដ្ឋបាលសាលាក្រុងច្បារមន នៃរដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕
ប្រភព៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង