សិល្បៈ December 30, 2022

តារាម៉ូដែល Jasmine Tookes​ ជាប់ឈ្មោះជានារីស្អាតជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២២

Khmerpress

(អាមេរិក)៖ ខណៈឆ្នាំ២០២២ កាន់តែខិតជិតដល់ទីបញ្ចប់ហើយនោះ នាពេលថ្មីៗនេះស្រាប់តែមានការប្រកាសពីចំណាត់ថ្នាក់សម្រស់តារាស្រីដែលមានភាពស្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ និងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រជាច្រើន ក្រោយពីបានទន្ទឹងរង់ចាំមើលអាយដលរបស់ពួកគេរៀងៗខ្លួន ។

បើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Thailand Postsen បានឲ្យដឹងថា នារីដែលបានជាប់ក្នុងលំដាប់ Top 1 ឬអាចនិយាយបានថា ជានារីដែលមានសម្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ គឺបានទៅលើ តារាម៉ូដែលស្រីអាមេរិក នាង Jasmine Tookes។ នាងត្រូវបានបោះឆ្នោតជ្រើសរើស អ្នកដែលមានមុខស្អាតជាងគេលើពិភពលោក ដោយវ៉ាដាច់លើតារាជាច្រើននៅក្នុង Top 100 ហើយនេះ ក៏ជាលើកទី៨ ហើយ រូបនាងបានស្ថិតក្នុងបញ្ជី។

គួរជម្រាបថា តារាម៉ូដែល Jasmine បានកើតនៅឆ្នាំ ១៩៩១ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដោយរូបនាងមានកម្ពស់ ១,៧៥ ម៉ែត្រ មានស្បែកពណ៌ត្នោត ភ្នែកពណ៌ត្នោត ច្រមុះត្រង់ និងមានបបូរមាត់ដ៏ទាក់ទាញ។ យ៉ាងណាមិញ ជាមួយនឹងសម្រស់ដ៏លេចធ្លោ និងរូបរាងស្ដង់ដាររបស់នាង Jasmine បានទាញយកចិត្តទស្សនិកជនជាច្រើន ឲ្យមានការពេញចិត្តព្រមទាំងអាចធ្វើឲ្យនាងអាចដណ្ដើមតំណែងមួយនេះបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews