ព័ត៌មានជាតិ May 22, 2021

ជនសង្ស័យយកដុំថ្មគប់កញ្ចក់​រថយន្តគិលានសង្រ្គោះបន្ទាន់ បណ្ដាលឱ្យបែកកញ្ចក់ផ្នែ​កចំហៀងខាង​ឆ្វេងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ

Khmerpress

ខេត្តកំពង់ស្ពឺ​៖​ យោងតាមការចុះផ្សាយរបស់ អធិការ​នគរបាល​ស្រុក​គង​ពិសី​ បានឲ្យដឹងថា​ ជនសង្ស័យ​ម្នាក់​បានធ្វេី​សកម្មភាពយកថ្មគប់ទៅលេីរថយន្ដគិលានសង្រ្គោះបន្ទាន់​ AMB​ULANCE របស់មន្ទីរពេទ្យប​ង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីទិសត្បូងទៅជើ​ង ដេីម្បីទៅ​យកសំណាក​ធ្វើ​តេស្ត​អ្នកសង្ស័យ​វិជ្ជ​មា​ន​កូវីដ​-១​៩​ នៅក្នុងឃុំព្រះនិព្វា​ន​ កាលពីថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូ​ម៉ែ​ត្រលេខ​១៣ ប្រហែល ២០​ម៉ែត្រ ស្ថិត​លើផ្លូវជាតិលេខ​៤១ ស្ថិតក្នុងភូមិស​ម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែ​បុរស​ម្នាក់​មិនដឹងអំពី​មូលហេតុ​ច្បាស់​លាស់​ធ្វើ​សកម្មភាព​គប់កញ្ចក់​រថយន្ត​រួចគេចខ្លួន​។

ភ្លាមៗ​នោះកំលាំងមានសមត្ថកិច្ចបានបន្ដស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​ម្នាក់​ឈ្មោះ​ វ៉ិត ស​ត់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមការសាក្សីនៅកន្លែងកេីតហេតុនិងចម្លេីយបឋម​បុរស​ខាងលេីទទួលស្គាល់ថាខ្លួនពិតជាបានយកដុំថ្ម​គប់កញ្ចក់​រថយន្ត​ គិលានសង្រ្គោះបន្ទាន់​ AMBU​L​A​NCE​ មូលហេតុ​ពិតប្រាកដ​មែន។ ចំពោះ​ករណី​ខាងលើ​ សមត្ថកិច្ច​នគរបាល​ស្រុក​គង​ពិសី​បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក​ រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ​ ចំណាត់ការ​នីតិវិធី​បន្ដ​ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ