អ្នកមានបណ្ណបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសទាំង៩៩នេះ
- BY
- Khmerpress
- January 9, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានបណ្ណបើកបរអន្តរជាតិ ជារឿងងាយស្រួលមែនទែន គ្រាន់តែលោកអ្នកយកបណ្ណបើកបរជាតិរបស់លោកអ្នកទៅប្តូរជាការស្រេច។ ខាងក្រោមនេះជាឯកសារ និងកម្រៃជើងសារ ដើម្បីប្តូរយកបណ្ណបើកបរអន្តរជាតិ ទុកជិះទៅក្រៅប្រទេស។

ឯកសារតម្រូវ៖
១. បណ្ណបើកបរ (ច្បាប់ដើម)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
កម្រៃសេវា៖ បណ្ណបើកបរអន្តរជាតិ ២៥០០០០(ម្ភៃប្រាំម៉ឺនរៀល) រៀល។
គួរជម្រាបផងដែរថា អ្នកមានបណ្ណបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសដែលបានចុះហត្ថលេខី លើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ទីក្រុងវីយ៉នថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ សម្រាប់សុពលភាពរបស់ បើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕ ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: