សិល្បៈ January 9, 2023

ទីបំផុត! បវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា ក្លាយជាម្ចាស់មកុដ «Miss Pre Teen International 2023» នៅប្រទេសថៃ

Khmerpress

(ថៃ)៖ អាចនិយាយបានថា ជារឿងមួយគួរឲ្យរំភើបសម្រាប់អ្នកគាំទ្រវិស័យម៉ូដែលនៅកម្ពុជា ខណៈបវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯក ពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ «Miss Pre Teen International 2023» ដែលបានធ្វើឡើងនៅប្រទេសថៃ។

យោងតាមផេក Team Cambodia Pageant បានឲ្យដឹងថា តំណែង «Miss PreTeen International 2023» គឺកម្ពុជា ឃឿន ប៉ូលីកា អាយុ១៤ឆ្នាំ បានគ្រងមកុដ Miss Pre Teen International 2023 នៅឯប្រទេសថៃហើយ អបអរសាទរក្មេងស្រីដ៏អង់អាចរបស់កម្ពុជា»។ យ៉ាងណាមិញ អំឡុងការប្រកួតលើឆាក «Miss Preteen International 2023» កញ្ញា ឃឿន ប៉ូលីកា នាងពិតជាបានតាំងចិត្ត ខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត រហូតអាចឲ្យនាងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តបានយ៉ាងដូច្នេះ។

គួរជម្រាបថា បវរកញ្ញា ឃឿន ប៉ូលីកា ជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេបង្អស់ ដែលបានឈ្នះកមុដ «Miss Preteen International 2023» ត្បិតថានាងទើបតែមានវ័យ១៤ឆ្នាំប៉ុណ្ណោះ។ លទ្ធផលដែលនឹកស្មានមិនដល់នេះ បានធ្វើឲ្យមហាជន មានមោទកភាពលើរូបនាងគ្រប់ៗគ្នា ព្រោះនាងអាចយកឈ្នះលើបេក្ខភាពជាច្រើនរូបទៀតបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews