សិល្បៈ January 9, 2023

គួរឲ្យសរសើរ! ឌៀប សូហ្វៀរ៉ា ឈ្នះលំដាប់រងទី២ នៃកម្មវិធី «Little Miss Junior Idol 2023» លើឆាកអន្តរជាតិ

Khmerpress

(ភ្នំពេញ)៖ ត្បិតមានវ័យទើបតែ១២ឆ្នាំក្តី តែកញ្ញា ឌៀប សូហ្វៀរ៉ា ដែលមានជំនាញផ្នែកដើរបង្ហាញម៉ូតនោះ បានចេញដំណើរទៅប្រទេសថៃកាលពីពេលថ្មីៗនេះ ដើម្បីធ្វើជាតំណាងកម្ពុជាចូលរួមប្រកួត ក្នុងកម្មវិធី «Little Miss Junior Idol 2023»។ អំឡុងពេលប្រកួត បវរកញ្ញារូបនេះ ត្រូវបានមហាជនសង្កេតឃើញថា ពិតជាខិតខំប្រឹងប្រែង ព្រមទាំងបង្ហាញពីសមត្ថភាពដែលខ្លួនមាន អស់ពីកម្លាំងកាយចិត្ត រហូតទទួលបានជ័យលាភី លំដាប់រងទី២ ប្រចាំកម្មវិធី «Little Miss Junior Idol 2023»។

បវរកញ្ញាវ័យ១២ឆ្នាំ ឌៀប សុហ្វៀរ៉ា បានបង្ហាញឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានឃើញពីសម្រស់ និងសមត្ថភាព ព្រមទាំងចំណេះដឹងរបស់យុវតីកម្ពុជាថា ខ្លាំងដល់កម្រិតណា។ ទន្ទឹមនឹងបានគ្រងតំណែង លំដាប់រងទី២ «Little Miss Junior Idol 2023» គេបានឃើញថា អ្នកលេងបណ្តាញសង្គមជាច្រើន បានចូលរួមអបអរសាទរទៅកាន់បវរកញ្ញាវ័យក្មេងរូបនេះ ជាបន្តបន្ទាប់។

គួរជម្រាបថា មុនទទួលបានតំណែងលំដាប់រងទី២ នៃឆាកអន្តរជាតិ នៃកម្មវិធីខាងលើនេះ ឌៀប សូហ្វៀរ៉ា ក៏ធ្លាប់ប្រកួតឈ្នះក្នុងកម្មវិធី «Miss Preteen Cambodia 2022» ដែលទទួលបានតំណែងលំដាប់រងទី២ផងដែរ ហើយនាងក៏ទទួលបានតំណែងបន្តទៅប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជាបវរកញ្ញា «Little Miss Cambodia 2023»៕ ផ្តល់សិទ្ធិដោយ៖ freshnews