Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ

    BY Khmerpress January 10, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣។

    ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    * នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។

    ២៖តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    * នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។

    ៣៖តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    * នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: