Mom Me January 10, 2023

កូនឡើងទម្ងន់យឺត ស្លេកស្លាំង ឆាប់ខឹង រញ៉ាំរញូវច្រើន អាចមកពីមូលហេតុនេះ

Naren

ជាតិដែក គឺជាសារធាតុរ៉ែ ដែលទារក និងកុមារត្រូវការដើម្បីជួយឱ្យសុខភាពល្អ និងការលូតលាស់បានពេញលេញ។ លើសពីនេះ ជាតិដែក សំខាន់ណាស់ក្នុងការជួយអភិវឌ្ឍន៍ខួរក្បាល។ ចំពោះទារក និងកុមារ ដែលមិនទទួលបានជាតិដែកគ្រប់គ្រាន់ (កង្វះជាតិដែក) បណ្ដាលឱ្យការលូតលាស់ និងការអភិវឌ្ឍន៍យឺតជាងទារក និងកុមារដែលទទួលបានជាតិដែកគ្រប់គ្រាន់ ហើយបើកូនៗមានសញ្ញាទាំងនេះ មានន័យថាពួកគេខ្វះជាតិដែកហើយ។

​រោគ​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក៖

-ឡើងទម្ងន់យឺត
-ស្លេកស្លាំង
-មិនមានចំណង់អាហារ
-ឆាប់ខឹង មួរម៉ៅ និងរញ៉ាំរញូវ

+ កង្វះជាតិដែកអាចប៉ះពាល់ដល់របៀបដែលកុមារធ្វើនៅក្នុងសាលារៀន។ កម្រិតជាតិដែកទាបអាចធ្វើឱ្យកុមារពិបាកផ្តោតអារម្មណ៍ និងធ្វើឱ្យពួកគេមានអារម្មណ៍អស់កម្លាំង និងខ្សោយ។

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

អត្ថបទ៖ លីនី
ប្រភព៖ caringforkids