Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច បញ្ជូនទៅតុលាការ ករណីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

    BY Khmerpress January 11, 2023
    BREAKING: អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច បញ្ជូនទៅតុលាការ ករណីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

    លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អបពបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបកេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

    «ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្ត្រី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: