មិនធម្មតា! ប្រទេសទាំង៣នេះ ស្ថិតនៅក្នុងតំបន់អាស៊ី ដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក នៅឆ្នាំ២០២៣
បើតាមសន្ទស្សន៍លិខិតឆ្លងដែនចុងក្រោយ របស់ក្រុមហ៊ុន Henley & Partners ដែលផ្ដល់ប្រឹក្សាផ្នែកអន្តោប្រវេសន៍។ ប្រទេសអាស៊ីចំនួនបីនេះ បច្ចុប្បន្នជាប្រទេសមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ គឺប្រទេសជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង។
យោងតាមរបាយការណ៍ប្រចាំត្រីមាសថ្មីដែលចេញផ្សាយដោយក្រុមហ៊ុន Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ប្រទេសជប៉ុន គឺជាមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក ដែលជួយពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅកាន់ប្រទេស និងដែនដីចំនួន ១៩៣ផ្សេងគ្នាដោយមិនចាំបាច់មានទិដ្ឋាការ។តាមពីក្រោយដោយ ប្រទេសសិង្ហបុរី និង កូរ៉េខាងត្បូង ដោយប្រទេសគោលដៅចំនួន ១៩២ប្រទេសអាចធ្វើដំណើរទៅដោយគ្មានទិដ្ឋាការ៕ ប្រភព៖ zingnews
