ឧកញ៉ា៥រូប ទទួលបាន គោរមងារជា «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ នៅដើមឆ្នាំ២០២៣
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅដើមឆ្នាំនេះ បានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ាចំនួន៥រូប ដែលមានស្នាដៃ និងគុណបំណាច់ ក្នុងការចូលរួមកសាង និងអភិវឌ្ឍជាតិ-មាតុភូមិ។ ចង់ដឹងថាឧកញ៉ារូបណាខ្លះ ទទួលបាន គោរមងារជា «អ្នកឧកញ៉ា» នៅឆ្នាំ២០២៣នេះ?
– លោកឧកញ៉ា ជា រតនា និងលោកស្រី លី លីហៀក អគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប ទទួលបានការផ្ដល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៩ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

– ឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន BS Land & Home Co., Ltd. និងក្រុមហ៊ុន East Land and Home Co., Ltd. និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានការផ្ដល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។


– លោកឧកញ៉ា ចាប ហុងលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ីន ឯ.ក (បុរី ប៊្លូដាយមិនដ៍) ទទួលបានការផ្ដល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣១ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។


– លោកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសមាគមផលិតស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការផ្ដល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣០ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣៕


