ព័ត៌មានជាតិ January 13, 2023

អាជ្ញាធរក្រុងតាខ្មៅ ហាមឃាត់ការដាក់ស្លាកយីហោលក់សាច់ពិសេស និង ដាក់អាំងបង្វិលទាំងមូល

Naren

(កណ្តាល)៖ ដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានណែនាំកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មលក់សាច់ពិសេស ( សាច់ឆ្កែ ) គឺមិនអនុញ្ញាត្តិឱ្យដាក់តាំងរូបឆ្កែបង្វិល ឬ ដាក់តាំងលក់ដែលមានរូបភាពមិនសមរម្យ និង មិនអនុញ្ញាត្តិឱ្យដាក់ស្លាកយីហោលក់សាច់ពិសេសទៀតនោះទេ ចាប់ពីថ្ងៃនេះតទៅ។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ សហការផ្តល់ព័ត៌មាន ប្រសិនបើដឹងថាទីតាំងណាដែរដាក់យីហោ លក់សាច់ពិសេស និង ដាក់អាំងបង្វិលទាំងមូល ក៏ដូចជាដាក់តាំងក្បាលសុនខ(ក្បាលឆ្កែ) ក្នុងទូរកញ្ចក់ ដែរមើលទៅមិនសមរម្យ សូមរាយការណ៍មក លេខទូរស័ព្ទរបស់លោកអធិការផ្ទាល់ ០១៦ ៦០៧ ៨៨៨ / ០១២ ៧៦៣ ៩៦៣ ឬក៏អាចរាយការចូលផេកផ្លូវការណ៍ និង តេឡេក្រាម​ផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅផ្ទាល់ https://t.me/takhmaupolice៕