ព័ត៌មានជាតិ January 14, 2023

ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ «ឯកឧត្តម អភិបាលខេត្ត បានឯកភាពប្រគល់ម៉ូតូរបស់ជនជាតិជប៉ុនដែលបើកបង្កសំលេងរំខាន ក្នុងក្រុងកំពត វិញហើយ»

Naren

(កំពត)៖ ករណីដែលបុរសជនជាតិជប៉ុនម្នាក់ ត្រូវប៉ូលិសដកហូតម៉ូតូដោយសារសំលេងឮខ្លាំង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថាឯកឧត្តមអភិបាល ខេត្តកំពត បានឯកភាព ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រគល់ម៉ូតូ របស់ជនជាតិជប៉ុន ដែលបើកបង្ករសំលេងរំខាន ក្នុងក្រុងកំពតឱ្យទៅម្ចាស់វិញហើយ។

បើយោងតាមទំព័រហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេររៀបរាប់ថា៖ «ឯកឧត្តម អភិបាលខេត្ត បានឯកភាពប្រគល់ម៉ូតូរបស់ជនជាតិជប៉ុនដែលបើកបង្កសំលេងរំខានក្នុងក្រុងកំពតវិញហើយ គាត់នឹងមកយកម៉ូតូនៅថ្ងៃទី 17.01.23»។

សូមរំលឹកថា យោងតាមប្រភពព័ត៌មាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ជនជាតិជប៉ុនមួយរូបត្រូវបានស្នងការខេត្តកំពត ដកហូតម៉ូតូយកទៅរក្សាទុក នៅកន្លែងនគរបាល ក៏ព្រោះតែម៉ូតូរបស់គាត់មានសំឡេងឮ ប៉ុន្តែមិនមែនកែច្នៃឲ្យឮបំពងដូចម៉ូតូផ្សេងៗនោះទេ៕