បុរសម្នាក់ឈ្មោះ ឃុន ផានណា បានរត់ចេញពីមណ្ឌលចត្តាទ្បីស័ក, អាជ្ញាធរក្រុងប៉ោយប៉ែតកំពុងស្វែងរក បើមានពលរដ្ឋបានឃើញ សូមរាយការណ៍ជាបន្ទាន់
(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បាននិងកំពុងអំពាវនាវរកបុរសម្នាក់មានឈ្មោះ ឃុន ផានណា មានទីលំនៅក្រុងប៉ោយប៉ែត (ម្តុំផ្សាររ៉ា) ដែលបានរត់ចេញពីមណ្ឌលចត្តាទ្បីស័កនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រសិនបើប្រជាពលរដ្ឋរូបណាបានឃើញ ឬស្គាល់បុរសម្នាក់នេះ សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរដែលនៅជិតជាបន្ទាន់ ដើម្បីកុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ (ក្នុងករណីមានផ្ទុកវីរុសកូវីដ-១៩)។
ប្រជាពលរដ្ឋក៏អាចរាយការណ៍តាមរយៈទូរស័ព្ទលេខ 095 500 003 / 096 94 77 77 78 ក៏បាន៕ ផ្តល់សិទ្ធិដោយ៖ freshnews