ប្រជាជនកូរ៉េខាងត្បូង ចំណាយប្រាក់ច្រើនជាងគេលើទំនិញប្រណីតៗ
យោងតាមការចុះផ្សាយរបស់ CNBC ប្រជាជនកូរ៉េចំណាយប្រាក់ច្រើន ជាងគេបំផុតលើពិភពលោក លើការទិញទំនិញម៉ាកល្បីៗនៅលើពិភពលោក ដោយយកឈ្នះលើប្រទេសចិន និងអាម៉េរិក។ ក្រុមហ៊ុន Morgan Stanley បានប៉ាន់ប្រមាណថាការចំណាយសរុបរបស់ប្រជាជនកូរ៉េខាងត្បូងលើទំនិញប្រណីតផ្ទាល់ខ្លួនកើនឡើង ២៤% នៅឆ្នាំ២០២២ ដល់ ១៦.៨ពាន់លានដុល្លារ ឬប្រហែល ៣២៥ដុល្លារ ក្នុងមនុស្សម្នាក់។ ម៉ាកយីហោប្រណីត ក៏ឃើញមានការកើនឡើងនៃការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េផងដែរ។
ម៉ាក Moncler បាននិយាយថាការលក់នៅក្នុងប្រទេសកូរ៉េក្នុងត្រីមាសទី២ ឆ្នាំ២០២២ បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងពេលវេលាមុនពេលជំងឺរាតត្បាត។ Cartier Group ដែលជាម្ចាស់ក្រុមហ៊ុន Richemont Group បាននិយាយថា កូរ៉េខាងត្បូងគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនការលក់នៅឆ្នាំ២០២២។ ការបង្ហាញទ្រព្យសម្បត្តិក៏កាន់តែអាចទទួលយកបានសម្រាប់សង្គមកូរ៉េ។ ការស្ទង់មតិមួយដោយ McKinsey បានរកឃើញថាមានតែ២២% នៃប្រជាជនកូរ៉េចាត់ទុកថាវាជារឿងមិនល្អក្នុងការបង្ហាញទំនិញប្រណីត។ ចំនួននេះគឺទាបជាង ៤៥% នៅក្នុងប្រទេសជប៉ុន និង ៣៨% នៅក្នុងប្រទេសចិន៕

ប្រភព៖ allposttimes
