សិល្បៈ

លោកអគ្គរាជទូតអង់គ្លេស និយាយថាចូលចិត្តបទចម្រៀងរបស់ តារារ៉េប វណ្ណដា

BY
naren
January 16, 2023
លោកអគ្គរាជទូតអង់គ្លេស និយាយថាចូលចិត្តបទចម្រៀងរបស់ តារារ៉េប វណ្ណដា

តារាចម្រៀងរ៉េប វណ្ណដា ដែលទទួលបានការគាំទ្រ និងមានភាពល្បីល្បាញ ទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» និងបទចម្រៀងដែលលោកបានចេញជាបន្តបន្ទាប់។

ក្នុងនោះផងដែរ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមហាជនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិក វីល្លៀម (Dominic Williams) បានឱ្យដឹងថា លោកចូលចិត្តបទចម្រៀងរបស់ វណ្ណដា និងចង់ឱ្យសាធារណជនណែនាំបទចម្រៀងរបស់តន្ត្រីករខ្មែរផ្សេងទៀតឱ្យខ្លួនបានស្គាល់ថែមទៀតផងដែរ។

លោកអគ្គរាជទូតអង់គ្លេសរូបនេះ បានបង្ហោះរូបភាពបទចម្រៀងរបស់ វណ្ណដា និងបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ខ្ញុំចូលចិត្តភ្លេងហ៊ីបហប – ជាពិសេសហុីបហបអង់គ្លេស។ ខ្ញុំចង់រកឃើញហុីបហបពីកម្ពុជា។ ខ្ញុំស្គាល់ Vann Da – វណ្ណដា ហើយ។ ខ្ញុំចូលចិត្តភ្លេងរបស់គាត់។ ខ្ញុំសូមអ្នកទាំងអស់គ្នាណែនាំតន្ត្រីករខ្មែរផ្សេងទៀតដែលខ្ញុំគួរតែឮ»៕

Share This Post:

សិល្បៈ

អស់ទាស់! តារាចម្រៀងរ៉េប វណ្ណដា នឹងមានវត្ដមានសម្តែងលើឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោក ROLLING LOUD 2023 ដែលនឹងធ្វើឡើងនៅប្រទេសថៃ

BY
naren
January 28, 2023
អស់ទាស់! តារាចម្រៀងរ៉េប វណ្ណដា នឹងមានវត្ដមានសម្តែងលើឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោក ROLLING LOUD 2023 ដែលនឹងធ្វើឡើងនៅប្រទេសថៃ

តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់ខ្លួន។ ថ្មីៗនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញថាតារាចម្រៀងរូបនេះ នឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីដ៏ធំលំដាប់ពិភពលោកគឺ ROLLING LOUD ដែលនឹងធ្វើឡើងប្រទេសថៃ ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅប៉ាតាយ៉ា។

ក្នុងបញ្ជីតារាចម្រៀងដែលនឹងសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៍ធំនេះគេឃើញមានតារាចម្រៀងល្បីៗជាច្រើនលំដាប់ពិភពលោកដូចជា Cardi B Chris Brown Travis Scott ដែលជាតួឯកសំខាន់នៅក្នុងកម្មវិធី ក្នុងនោះគេឃើញ តារាចម្រៀងអាស៊ីជាច្រើន និងជាពិសេសគឺ តារាចម្រៀងតែមួយគត់មកពីកម្ពុជា គឺ វណ្ណដា ដែលនឹងសម្តែងនៅថ្ងៃទី១៣ ខែមេសា។

សូមរំលឹកថា វណ្ណដា ធ្លាប់ចូលរួមលើសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅឯប្រទេស សឹង្ហបុរី និងបានសម្តែងលើឆាក Big Mountain Music Festival នៅឯប្រទេសថៃកាលពីចុងឆ្នាំ២០២២ផងដែរ។

Rolling Loud គឺជាមហោស្រពតន្ត្រីហ៊ីបហបអន្តរជាតិដែលធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ តែងតែធ្វើឡើងនៅតាមបណ្តាប្រទេសនានាដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ហូឡង់ រូម៉ានី ព័រទុយហ្គាល់ ថៃ និងអាល្លឺម៉ង់ ជាដើម៕

Share This Post:

សិល្បៈ

រំភើបជំនួស! ម្ចាស់ជ័យលាភី Cambodian Idol លីម តិចម៉េង ទិញរថយន្តសេរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាង ទុកជាកាដូសម្រាប់ខ្លួនឯង

BY
Khmerpress
January 27, 2023
រំភើបជំនួស! ម្ចាស់ជ័យលាភី Cambodian Idol លីម តិចម៉េង ទិញរថយន្តសេរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាង ទុកជាកាដូសម្រាប់ខ្លួនឯង

រាជធានីភ្នំពេញ៖ មហាជនពិតជាបានស្គាល់រួចទៅហើយ ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 កំលោះតូច លីម តិចម៉េង តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងគ្រប់ស្រទាប់យុវវ័យទូទាំងប្រទេស ដែលស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាស ដោយមុននេះបន្តិច នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង បានទទួលសមាជិកថ្មី នូវរថយន្តសេរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាង ។

ក្នុងនោះ លីម តិចម៉េង បានសរសេររៀបរាប់ នៅគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “សមាជិកថ្មី កាដូសម្រាប់ខ្លួនឯង ហេងៗ “។ ទន្ទឹមនឹងនោះ ក៏ឃើញមានហ្វេនៗ ជាច្រើនបានចូលរួមអបអរសាទរ នឹងបាននិយាយថា នេះសក្តិសមជានិមិត្តរូបរបស់ហ្វេនៗពិតប្រាកដ កើតចេញពីញើសឈាមមួយតំណក់ៗដែលអាយដលខំតស៊ូតាំងពីគ្មានអ្វីទាល់តែសោះ រំភើបណាស់ ជូនពរអាយដលកាន់តែជោគជ័យ រុងរឿងទៅមុខ ៕ ប្រភព៖ Lim Tichmeng

Share This Post:

សិល្បៈ

Justin Bieber សម្រេចលក់សិទ្ធគ្រប់គ្រងបទចម្រៀងរបស់ខ្លួនទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ២០០លានដុល្លារ

BY
Khmerpress
January 27, 2023
Justin Bieber សម្រេចលក់សិទ្ធគ្រប់គ្រងបទចម្រៀងរបស់ខ្លួនទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ២០០លានដុល្លារ

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានរាយការណ៍ថា តារាចម្រៀង​ Justin Bieber បានសម្រេចលក់សិទ្ធគ្រប់គ្រងចម្រៀងរបស់ខ្លួនទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ២០០ លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលទទួលទិញសិទ្ធគ្រប់គ្រងបទចម្រៀងតារាចម្រៀង Pop សញ្ជាតិកាណាដារូបនេះ គឺក្រុមហ៊ុន Hipgnosis Songs Capital ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។

នៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅគឺក្រុមហ៊ុន Hipgnosis Songs Capital នឹងក្លាយជាម្ចាស់គ្រប់គ្រងគ្រប់បទចម្រៀងទាំងអស់របស់ Justin Bieber ដែលបានចេញនៅមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។ គួររម្លឹកជូនថា នាពេលកន្លងមកមានបទចម្រៀងជាច្រើនរបស់តារាចម្រៀងវ័យ ២៨រូបនេះដែលបានក្លាយជាបទចម្រៀងល្បីបំផុតនៅលើពិភពលោក ក្នុងនោះមានដូចជាបទ “Baby” និង បទ “Sorry” ជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: