ព័ត៌មានជាតិ

កីឡាករកូនកាត់ខ្មែរអ៊ូបេគីស្ថាន រ៉ាចាពៅ បានសាងប្រវត្តិសាស្ត្រក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រឯកអាស៊ី

BY
Naren
January 24, 2023
កីឡាករកូនកាត់ខ្មែរអ៊ូបេគីស្ថាន រ៉ាចាពៅ បានសាងប្រវត្តិសាស្ត្រក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រឯកអាស៊ី

កំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រដាល់សកលកម្ពុជា។ ប្រដាល់សកលកម្ពុជាក្នុងការចូលរួមប្រកួតកម្រិតអាសុីបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មី ដោយកីឡាករកម្ពុជាបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះកីឡាករប្រទេស Kyrgyzstan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានមេដាយប្រាក់ក្នុងដៃ។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានកីឡា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

ដោយឡែក កីឡាករ ពេញ វណ្ណថង ក៏ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង បន្ទាប់ពីចាញ់កីឡាករកាហ្សាក់ស្ថានក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា។ នេះជាជោគជ័យ និងកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់សហព័ន្ធក្នុងការឈានឆ្ពោះរៀបចំការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ៕

Share This Post: