Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុន Minconsult Sdn Bhd ប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

    BY Khmerpress January 30, 2023
    ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុន Minconsult Sdn Bhd ប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដឹកនាំដោយ លោក​ Dr. Dennis Ganendra – CEO​ ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផលការងារ និងមានការចូលរួមពីលោករដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូប។

    ក្នុងជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Minconsult Sdn Bhd បានជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបអំពីលទ្ធផលការងាររបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលសព្វថ្ងៃកំពុងបើកដំណើរការ។

    តំណាងក្រុមហ៊ុន Minconsult Sdn Bhd បានថ្លែងអំណរគុណក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ឱកាស និងទំនុកចិត្តសម្រាប់ការបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃផ្នែកបច្ចេកទេសលើគម្រោងកន្លងមក ការផ្តល់ឱកាសការងារសម្រាប់គម្រោងផ្សេងៗទៀត។ ក្រុមហ៊ុនបានសំដែងការតាំងចិត្ត យ៉ាងមុតមាំ​ បន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា​កាន់តែមានប្រសិទ្ធភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: