ព័ត៌មានជាតិ February 3, 2023

កាន់តែក្ដៅគគុក! កីឡាករប្រដាល់ថៃ ប៊ូ ខាវ ឆ្លើយតបទៅលោកឧកញ៉ា ស្រី ចាន់ថន ក្រោយពីដឹងការប្រកាស

Naren

ក្រោយពីបានដឹងពីព័ត៌មានថាលោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសលេីកទឹកចិត្ត​ប្រគល់ផ្ទះវីឡាតម្លៃ​២៧ម៉ឺនដុល្លារ​ ឡានទំនើប និង ថវិកាប្រចាំខែរយៈពេល១០ឆ្នាំ ឱ្យកីឡាករគុនខ្មែរ រូបណា អាចយកឈ្នះ ប៊ូ ខាវ។

ព័ត៌មាននេះបានល្បីសុះសាយដល់សារព័ត៌មានថៃ ហើយ កីឡាករប្រដាល់ថៃ ប៊ូ ខាវ ក៏បានឆ្លើយតបមកវិញតាមរយៈទំព័រហ្វេសប៊ុកផេករបស់ខ្លួនថា «សូមមេត្តាប្រោសប្រណីផង»។

សូមរំលឹកថាលោកឧកញ៉ា ស្រី ចាន់ថន ប្រកាសចំណាយ​ទ្រព្យសម្បត្តិដល់កីឡាករគុនខ្មែរណាវាយឈ្នះប៊ូ ខាវ ក្រោយពីលោកឧកញ៉ា បានឃើញនូវវីដេអូកីឡាករប្រដាល់ថៃរូបនេះ និយាយថា គុនខែ្មរ នៅត្រឹមកម្រិតអាស៊ាន មិនដូច ម៉ឺយថៃ របស់គេដែលស្ថិតនៅកម្រិតព្រឹត្តិការណ៍អូឡាំពិក៕