នាយគ្រឿន បង្ហោះសារសូមទោស ក្រោយសម្តែងភ្លេចខ្លួនលើកយួរឆ្មាទាំងជាប់ប្រឡៅក
នាយគ្រឿន ដែលជាតារាកំប្លែងដ៏ល្បីមួយរូបនៅកម្ពុជា ថ្មីៗនេះរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសបងប្អូនអ្នកដែលស្រលាញ់សត្វចិញ្ចឹម។ នៅក្នុងកម្មវិធីកំប្លែងប្រចាំសប្តាហ៍មួយ ដោយនៅក្នុងឈុតសម្តែង នាយគ្រឿន បានលើកយួរឆ្មាទាំងជាប់ប្រឡៅក ធ្វើឱ្យមហាជនបានបង្ហោះសាររិះគន់ យ៉ាងដូច្នេះថា៖« ដំបូងគិតថាខ្ចិលទើស ខានផូសរូបយូរហើយ។ តែថ្ងៃនេះសុំទើសតិចហើយ ព្រោះមើលទៅវាដូចជាជ្រុលពេក គិតអីរាល់ថ្ងៃហ្នឹង? ចង់ល្បី? ខ្លាចបាត់ឈ្មោះ? ខ្លាចគេភ្លេច? ឫចង់ល្បីដោយសារសត្វ? មនុស្សបើគិតឃើញតែ១ជ្រុងព្រោះតែខ្លួនចង់ល្បីចង់បានលុយពេកធ្វើរឿងដែលថោកទាបជារឿងកំប្លែងនោះគេមិនហៅថាមនុស្សទេ វាចូលលក្ខណៈថោកជាងសត្វទៅទៀត។ ចូរគិតមុនគូរ»។

ក្រោយពីបានរងការសម្តែងមិនពេញចិត្តពីមហាជន នាយគ្រឿន ក៏បានសុំទោស ដោយលើកឡើងថាសម្តែងភ្លេចខ្លួន និងលើកយួរឆ្មាមួយភ្លែត។ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ នាយគ្រឿន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមទោសបងប្អូនខ្ញុំដឹងខុសហេីយនូវការសំដែងលេងយួរឆ្មាភ្លេចខ្លួននឹកឃេីញថាក្រឡៅកឆ្មាធំដែរ យួរមួយភ្លែតវាមិនអី សត្វឆ្មាខ្ញុំមិនស្រលាញ់ក៏ខ្ញុំមិនស្អប់ដែរ។ បេីម្ចាស់ឆ្មាមិនសប្បាយចិត្តប្ដឹងឬឱ្យខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំតែមិនអីទេខ្ញុំ ធ្វេីបុណ្យបានខ្លះដែរបេីមានជាតិក្រោយសូមកេីតជាសត្វទៅនៅភពផ្សេង»៕




