Khmerpress

ស្វែងរក

សិល្បៈ

សូមស្វាគមន៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជា!

BY Liny Chan February 7, 2023
សូមស្វាគមន៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជា!

បន្ទាប់ពីបង្ហោះពីការទស្សន៍ទាយទូតសុច្ឆន្ទៈថ្មី (តារាតំណាង) នៅលើផេគផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីប៉ុន្មានថ្ងៃមុនរួចមក ឃើញថាមានបណ្តា Fan ជាច្រើននាំគ្នាទាយឈ្មោះតារាក្នុងដួងចិត្តពួកគេ ដែលការទស្សន៍ទាយនេះធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook ស្ទើរតែគាំងផេគតែម្តងដើម្បីបានឈ្នះរង្វាន់ពី OPPO ។ យ៉ាងណាមិញ ក្រោយពីការទស្សន៍ទាយរួច OPPO ក៏បានបើកបង្ហាញមុខទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួន 2 រូបគឺ កញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាចម្រៀង Original Song ថេណា។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ចម្ងល់ជាច្រើនពីមហាជនច្បាស់ជាឆ្ងល់ថា ហេតុអ្វីបានជា OPPO ជ្រើសតារាប្រុសស្រីទាំងពីររូបនេះជាទូតសុច្ឆន្ទៈ? នេះបើតាមសម្តីរបស់បុគ្គលិក OPPO បានឲ្យដឹងថា «ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា ជាតារាប្រុសស្រីដែលមានសមត្ថភាពខ្ពស់ មានរូបសម្រស់វ័យក្មេង និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មិត្តយុវវ័យ ជាពិសេសអ្នកទាំងពីរត្រូវតាមលក្ខខណ្ឌដែលក្រុមហ៊ុនចង់បានផងដែរ»។

អ្វីដែលកាន់តែពិសេស ជុំវិញការក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន OPPO ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនស្រដៀងគ្នាថា ពួកគេពិតជាសប្បាយចិត្ត និងរំភើបជាខ្លាំងក្នុងការរួមការងារថ្មីជាមួយក្រុមហ៊ុន OPPO ពីព្រោះ OPPO ជាក្រុមហ៊ុនអន្តរជាតិ និងជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បន្ថែមពីនេះអ្នកទាំងពីរក៏បានបង្ហើបថានឹងមានសមិទ្ធផលថ្មីៗ និងអ្វីៗពិសេសៗជាច្រើនសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នា ពិសេសគឺហ្វេនៗរបស់ OPPO ផ្ទាល់តែម្តង ។

ដូចគ្នានេះដែរ ក្រោយពីមានការបង្ហើបនូវសមិទ្ធផលថ្មីៗរវាងតារាទាំងពីរខាងលើ សម្រាប់ហ្វេនៗនិងអតិថិជនកុំភ្លេចរង់ចាំអ៊ុតមើលថាតើ OPPO នឹងមានអ្វីថ្មីប្លែកសម្រាប់បង្ហាញក្នុងពេលឆាប់ៗនេះ?

អូ! ទន្ទឹមជាមួយគ្នានេះ OPPO បានលាតត្រដាងវត្តមានស្មាតហ្វូន Reno Series ជំនាន់ថ្មីរបស់ខ្លួនគឺ OPPO Reno8 T Series ដែលគ្រោងនឹងចេញផ្លូវការក្នុងពេលឆាប់ៗនេះផងដែរ ហើយបើតាមដឹងលើកនេះមិនដូចមុន OPPO Reno8 T Series ជំនាន់ថ្មីបង្ហាញអារម្មណ៍កាន់តែប្លែក និងកប់ជាងម៉ូដែលមុនៗទៀត ដោយគ្រាន់តែគិតគឺស្រមៃចង់កាន់ប្រើតែម្តង ប៉ុន្តែសុំផ្អាកការស្រមៃប៉ុណ្នឹងហ្នឹងសិន ព្រោះស្មាតហ្វូននេះមិនទាន់មកដល់កម្ពុជាជាផ្លូវនៅឡើយទេ។ យ៉ាងណាមិញ បើតាមហ្វេសប៊ុកផេគ OPPO គឺបានប្រកាសថាត្រៀមនឹងមកដល់ឆាប់ៗនេះហើយ ដូច្នេះសូមទន្ទឹងចាំបន្តិចសិនណា៎ ហើយដើម្បីជ្រាបកាន់តែច្បាស់អំពីលក្ខណៈពិសេសៗ និងថ្ងៃបង្ហាញខ្លួនជាផ្លូវការ សូមចូលទៅកាន់ហ្វេសប៊ុកក្រុមហ៊ុន OPPO៕ និយាយហើយនិយាយទៀតថា លើកនេះមិនដូចមុន!

Share This Post: