ព័ត៌មានជាតិ February 7, 2023

ទាហានថៃ ៣,៦៦០​នាក់ ​ចូលរួមសម្តែង Wai Kru នៃកីឡាប្រដាល់ Muay Thai បង្កើត​កំណត់ត្រា​ពិភពលោក​ Guinness World Record

Naren

(អន្តរជាតិ)៖ ទាហានថៃ ​សរុប​ចំនួន៣,៦៦០​នាក់ ​បាន​សម្តែងគុន Wai Kru នៃកីឡាប្រដាល់ Muay Thai ដែល​បាន​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មី​ ដែលជាការសំដែង Muaythai Wai Kru ដ៏ធំបំផុត ដោយបំបេកកំណត់ត្រាមុន ដោយមានអ្នកចូលរួមត្រឹមតែ ២៥០នាក់តែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

ពិធីនេះបានធ្វើឡើងនៅសួន Rajabhakti ខេត្ត Prachuap Khiri Khan ប្រទេស​ថៃ ដោយមានវត្តមាននាយករដ្ឋមន្ត្រីថៃ Prayut Chan O Cha ចូលរួមផងដែរ។ អ្នកចូលរួមទាំង ៣,៦៦០ នាក់ ដោយមាន រំលឹកគុនគ្រូ និងសម្តែង​ក្បាច់គុនម៉ឺយថៃ។ សូមរំលឹកថាពិធីគោរព wai kru គឺជាការរំលឹកគុនគ្រូនៅមុនការប្រកួត ដើម្បីបង្ហាញការគោរពចំពោះគ្រូបង្វឹក ឪពុកម្តាយ និងបុព្វបុរស៕ ប្រភព៖ bangkokpost