Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង ផ្អាកអាជីវកម្ម/ផលិតកម្ម រោងចក្រ យូ លី អ៊ិនធើណេសិនណល ហ្កាមេន រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ

    BY Khmerpress May 25, 2021
    ខេត្តស្វាយរៀង ផ្អាកអាជីវកម្ម/ផលិតកម្ម រោងចក្រ យូ លី អ៊ិនធើណេសិនណល ហ្កាមេន រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ

    (ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកអាជីវកម្ម/ផលិតកម្មនៅរោងចក្រ យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្កាមេន ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។

    រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន ដុង សាន់សែល ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ខាងក្រោមនេះជាសេចក្តីសម្រេចរបស់បាលខេត្តស្វាយរៀង៖

    Share This Post: