ឧកញ៉ាល្បីឈ្មោះនៅស្រុកខ្មែរ អនុញ្ញាតឲ្យ ធឿន ធារ៉ា ជិះ Helicopter ប្រណិតបំផុតលំដាប់ថ្នាក់ដឹកនាំកំពូល ទៅចូលរួមមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យនៅខេត្តស្វាយរៀង
(ភ្នំពេញ)៖ មិនធម្មតាឡើយឧកញ៉ាល្បីឈ្មោះនៅស្រុកខ្មែរ នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យកីឡាករគុនខ្មែរដែលកំពុងល្បីខ្លាំងផ្តាច់គេ ក្នុងស្រុក ធឿន ធារ៉ា ឡើងជិះ Helicopter ដ៏ប្រណិតលំដាប់ថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើដំណើរឆ្ពោះទៅចូលរួមមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យ នៅខេត្តស្វាយរៀង។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលក្តោបក្តាប់ជំនួញពហុវិស័យនៅស្រុកខ្មែរ ជាមួយ ធឿន ធារ៉ា និងពិធិករចំនួន២នាក់បានធ្វើដំណើររួមគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកជាមួយនឹងកីឡាករប្រេស៊ីល Thiago (ធី អា ហ្គោ)។
អ្នកឧកញ៉ា លាង ម៉េង ក៏ជាប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «មូលហេតុដែលខ្ញុំអញ្ជើញធឿន ធារ៉ា និងពិធីករជិះ Helicopter ដ៏ប្រណិតរបស់ក្រុមហ៊ុនជីប ម៉ុង គឺដើម្បីបង្ហាញពីស្មារតីគំាទ្រ និងលើកស្ទួយវិស័យគុនខ្មែរ ពិសេសលើកទឹកចិត្តដល់កីឡាករដែលប្រឹងប្រែងនាំយកកិត្តិយសជូនជាតិមាតុភូមិ»។
ធឿន ធារ៉ា ដែលជាកីឡាករគុនខ្មែរ កំពុងមានប្រជាប្រិយភាពខ្លាំង បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបានទទួលយកបទពិសោធន៍ថ្មី អស្ចារ្យដែលខ្លួនមិនធ្លាប់ជួបពីមុនមក។ អ្នកលេងផ្លែកែង ធឿន ធារ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការនាំយកមហាព្រឹត្តិការណ៍ធំៗជាហូរហែ។
ហ្វ៊េនៗដែលស្រលាញ់គាំទ្រចូលចិត្តប្រដាល់គុនខ្មែរកុំភ្លេចចូលរួមទស្សនាការប្រកួតរបស់ធឿន ធារ៉ា និងកីឡាករគុនខ្មែរជាច្រើនទៀត នៅទីធ្លាផ្លូវថ្នល់ទល់មុខសាលាក្រុងស្វាយរៀង នៅយប់ថ្ងៃសោរ៍ ចាប់ពីម៉ោង៦ល្ងាចតទៅ ឬទស្សនាតាមកញ្ចក់ទូរទស្សន៍ថោន ឬបន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុកផេកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia៕ ផ្តល់សិទ្ធិដោយ៖ freshnews



