Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត «មេដាយ ផូសៃឡានសាង» ពីប្រធានាធិបតីនៃប្រទេសឡាវ

    BY Khmerpress February 14, 2023
    សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត «មេដាយ ផូសៃឡានសាង» ពីប្រធានាធិបតីនៃប្រទេសឡាវ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺ «មេដាយ ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

    បន្ទាប់ពីអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយសរួចហើយ, សម្តេច និងប្រធានាធិបតីឡាវ ក៏បានអញ្ជើញជួបពិភាក្សាការងារ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: