សិល្បៈ February 18, 2023

ចូលរួមរំលែកទុក្ខ! តារាកំប្លែងជើងចាស់ នាយក្តឹប បានទទួលមរណភាពហើយ

Naren

(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ លោក ឃុន ចាន់ក្តឹប (នាយក្តឹប) បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង៤៥នាទី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

បើយោងតាមការបង្ហោះរបស់កូនស្រីតារាកំប្លែងរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Pong Shinchung បានបង្ហោះសារទាំងសោកសង្រែងយ៉ាងដូច្នេះថា «ឪពុករបស់ខ្ញុំ គាត់បានស្លាប់លាចាកលោកចោលពួកខ្ញុំហើយ វេលាម៉ោង 9.45នាទីថ្ងៃទី 18ខែ2 2023»។

សូមរំលឹកថា ​តារា​កំ​ប្លែងជើងចាស់ នាយក្តឹប ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដុនដាប​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយមានជំងឺប្រចាំកាយ​ជា​ច្រើន​មុខ​ដូច​ជា ទឹក​ក្នុង​សួត បេះដូង លើស​ជាតិ​ស្ករ និង​ស្ព​ត​សរ​សៃ​ឈាម រហូត​ធ្វើ​ឱ្យ​លោក​ស្លាប់​មួយ​ចំហៀង​ខ្លួន​។

តារា​កំប្លែង​រូប​នេះ​ជា​សមាជិក​នៅ​ក្នុង​ក្រុមកំប្លែង នាយ ក្រឹម ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​ស្រុក​ស្រែ និង​សំណើច​ចុង​ស​ប្តា​ហ៍​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​៕