Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដេនីក្វាន់ គេងនៅសណ្ឋាគារសមុទ្រមាសកំពង់សោមកាលពីឆ្នាំទៅ ប្រទះឃើញបន្ទប់បង្កប់កាមេរ៉ា ពេលនេះសម្រេចចិត្តលាតត្រដាង ដោយសារមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារ គឺសងត្រឹម ១ម៉ឺនដុល្លារ

    BY Khmerpress May 25, 2021
    ដេនីក្វាន់ គេងនៅសណ្ឋាគារសមុទ្រមាសកំពង់សោមកាលពីឆ្នាំទៅ ប្រទះឃើញបន្ទប់បង្កប់កាមេរ៉ា ពេលនេះសម្រេចចិត្តលាតត្រដាង ដោយសារមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារ គឺសងត្រឹម ១ម៉ឺនដុល្លារ

    អ្នកនាងដេនីក្វាន់ បានប្រតិកម្មជានឹងសណ្ឋាគារ សមុទ្រមាស ដោយបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេង ហើយគាត់បានគេងមួយយប់រួចហើយ។ ហេតុការណ៍នេះកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០២០មកម្លេះ។

    ហើយអ្នកនាងក៏បានប្រាប់ពីមូលហេតុទើបមកបង្ហោះពេលនេះ ដោយសារតែមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារមួយនេះ ដោយសំណងជូនអ្នកនាង ១ម៉ឺនដុល្លារ។ អ្នកនាងក៏បានបង្ហាញពីទីតាំងដែលសណ្ឋាគារបង្កប់កាមេរ៉ាសុវត្ថិភាពដែរ ហើយអ្នកនាងបានរៀបរាប់ថា៖

    “ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ😭😭😭😭😭 អយុត្តិធម៌ណាស់”។

    អ្នកនាងបានបន្តថា៖ “ឈឺចាប់បំផុត 😭😭😭សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថាមានបង្កប់Camera(បញ្ជាក់នៅក្នុងhotel នោះមានបង្កប់camera គ្រប់បន្ទប់) បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១មុឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ១មុឺនដុល្លាមកទិញបានទេ 😭😭😭ឈឺចាប់ហួសថ្លែងអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់”។ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

    Share This Post: