SEA GAMES February 24, 2023

មកដឹងពីប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួត Sea Game

Naren

(ភ្នំពេញ)៖ នៅមុននេះបន្តិច គណៈកម្មាធិការជាតិរៀបចំកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានឱ្យដឹងថា ប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានដូចតទៅនេះ ដោយ មេដាយមាស ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និង មេដាយសំរឹទ្ធ ១៦លានរៀល។

សូមរំលឹកថាកម្ពុជាបានសម្រេចធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំ ៦៤ឆ្នាំ៕