ព័ត៌មានជាតិ
រសៀលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសចូលកាន់តំណែងអគ្គស្នងការរង និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង
BY Khmerpress
February 27, 2023
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ មួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលមុនចូលកាន់តំណែងលោក ជាស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន៕ ផ្តល់សិទ្ធិដោយ៖ freshnews

