សិល្បៈ

ឱក សុគន្ធកញ្ញា, សុគន្ធ នីសា, វណ្ណដា… នឹងរួមគ្នាអង្រួនឆាកតន្ត្រី​អបអរសាទរខួប៣ឆ្នាំនៃវត្តមានផ្លាកលេខពិសេស

BY
Naren
March 2, 2023
ឱក សុគន្ធកញ្ញា, សុគន្ធ នីសា, វណ្ណដា… នឹងរួមគ្នាអង្រួនឆាកតន្ត្រី​អបអរសាទរខួប៣ឆ្នាំនៃវត្តមានផ្លាកលេខពិសេស

(ភ្នំពេញ)៖ តារាចម្រៀងជួរមុខដ៏ល្បាញល្បីនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ នីសា, តារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណដា ហៅវណ្ណដា រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងរួមគ្នាអង្រួនឆាកតន្ត្រីនាថ្ងៃទី៧ និងទី៨ ខែមីនា នេះ លើសួនច្បារមុខវត្តបទុមវតី។

ការប្រគំតន្ត្រីនេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអបអរ​សាទរ​ខួប​៣ឆ្នាំនៃការដាក់លក់ផ្លាក់លេខពិសេស (ផ្លាកលេខ «កម្ពុជា») នៅក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក៏ដើម្បីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងកៀរគរថវិកាស​ប្បុរស​ធម៌​ជួយ​ដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។

ក្រៅតែពីការប្រគំតន្ត្រីកម្សាន្តហើយនោះ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ក៏មានការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត ព្រមទាំងការលក់ និងដេញថ្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនផងដែរ។

កម្មវិធីនេះនឹងរៀបចំចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

Share This Post: